Klopp ចង់​នាំ Markovic មក Liverpool វិញ​ក្នុង​ខែ​មករា

news.sabay.com.kh  Oct-21-2015

អ្នក​ចាត់​ការ​ថ្មី Liverpool លោក Jurgen Klopp កំពុង​ប៉ង​នាំ​​កីឡាករ Lazar Markovic ដែល Fenerbahce ខ្ចី​ជើង ​ត្រលប់​មក Anfield វិញ​នៅ​ខែ​មករាខាង​មុខ។

 

11

Lazar Markovic

 

Liverpool អាច​មាន​ជម្រើស​ក្នុង​ការ​បន្ថយ​កិច្ច​ព្រម​ព្រៀង​ខ្ចី​ជើង​របស់ ខ្សែ​បម្រើ​ស្លាប​វ័យ​២១​ឆ្នាំ ខាង​លើ បន្ទាប់​ពី​លោក Klopp ពេញ​ចិត្ត​ចំពោះ​ការ​លេង​របស់​គេ។ Markovic បាន​ផ្ទេរ​ពី Benfica មក Liverpool ក្នុង​តម្លៃ​២០​លាន​ផោន ប៉ុន្តែ​មិន​សូវ​ទទួល​ជោគ​ជ័យ​នោះ​ទេ បន្ទាប់​ពី​បង្ហាញ​ខ្លួន​បាន​តែ ២៣ ប្រកួត​ និង​ស៊ុត​បញ្ចូល​ទី​បាន​៣​គ្រាប់​ប៉ុណ្ណោះ។

 

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ Markovic ដែល​កំពុង​មាន​ប្រ​ជា​ប្រិយ​ភាព​នៅ​ក្នុង​លីក​​ប្រទេស​ទួរគី បាន​ខក​ខាន​លេង​ប៉ុន្មាន​សប្ដាហ៍​ចុង​ក្រោយ​នេះ ដោយ​សារ​តែ​របួស​ខ្នង។

នៅ​ក្នុង​កិច្ច​​ព្រមព្រៀង​ខ្ចី​ជើង​ក្រុម Fenerbahce គឺ​ជា​អ្នក​រាប់​រង​លើ​ថ្លៃ​ពលកម្ម​ទាំងអស់ តែ Liverpool មិន​ព្រម​លក់ Markovic ទេ ព្រោះ​ការ​ព្រម​ឲ្យ​ខ្ចី​ជើង​ទៅ​ទួរគី ក្លិប​គ្រាន់​តែ​ចង់​ឲ្យ​រូប​គេ មាន​ឱកាស​ក្នុង​ការ​អភិវឌ្ឍ​ការ​លេង​ប៉ុណ្ណោះ៕

 

12

Jurgen Klopp

 

ប្រែសម្រួល៖ រុន វីរ៉ុត
ប្រភព៖ dailymail

Latest

Hot