សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ចូលរួម​រំលែក​ទុក្ខ​ក្រុម​គ្រួសារ​កម្មករ​ដែល​ស្លា​ប់​ និង​របួស​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​លើ​ផ្លូវ​ជាតិ​លេខ​៤

kampucheathmey.com  Oct-21-2015

ភ្នំពេញ ​៖​​ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជា​ប្រធាន​កាកបាទក្រហមកម្ពុជា​ចេញ​សារ​មួយ​ចូលរួម​រំលែក​ទុក្ខ​ដ៏​សែន​ក្រៀមក្រំ​ដល់​គ្រួសារ​សព និង​អ្នករបួស​ទាំងអស់​ដោយ​គ្រោះថ្នាក់​ចរាច​រណ៍​នៅ​លើ​ផ្លូវជាតិ​លេខ​៤​កាលពី​ព្រឹក​ថ្ងៃទី​២០​ ខែតុលា​ដែល​បណ្ដាល​ឲ្យ​កម្មករ​ស្លាប់ ​និង​របួសធ្ងន់​ស្រាល​ជាង ២០​នាក់ នៅ​ខេត្ត​កំពង់​ស្ពឺ។​

​ក្នុង​ខ្លឹមសារ​របស់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជា​ប្រធាន​កាកបាទក្រហមកម្ពុជា​ដែល បាន​បង្ហោះ​នៅ​ក្នុង​ផេក​ហ្វេក​ប៊ុក​របស់​សម្ដេច​បាន​ឲ្យ​ដឹង​ថា ក្រោយពី​ទទួល​បាន​ដំណឹង​ថា មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​ដ៏​សែន​រន្ធត់​មួយ កើតឡើង​កាលពី​ព្រឹក​ថ្ងៃ ទី​២០ ខែ​តុលា ឆ្នាំ​២០១៥ នៅ​ផ្លូវជាតិ​លេខ​៤ ភូមិ​ពាណិជ្ជកម្ម សង្កាត់​រកា​ធំ ក្រុង​ច្បារមន ក្នុង​ទឹកដី​ខេត្តកំពង់ស្ពឺ​ដែល​បណ្ដាលឲ្យ​មាន​ប្រ​ជា​ពលរដ្ឋ​ស្លូតត្រង់​របួស និង​ស្លាប់​បាត់​បង់ជីវិត​មួយចំនួន កាកបាទក្រហមកម្ពុជា​សូម​ចូលរួម​រំលែក​ទុក្ខ​ដ៏​សែន​ក្រៀមក្រំ​ដល់​គ្រួសារ​សព និង​អ្នករបួស​ទាំងអស់ ហើយក៏​សូម​បួងសួង​ដល់​វត្ថុ​ស័ក្តិសិទ្ធិ​ក្នុង​លោក​ជួយ​ថែរក្សា​បីបាច់​ដល់​ប្រជាជន​ខ្មែរ​ឲ្យ​ជួប​តែ​សេចក្ដីសុខ​គ្រប់ៗ​គ្នា និង​សូម​បួងសួង​ដល់​វិញ្ញាណក្ខន្ឋ ជនរងគ្រោះ​ដែល​បាន​ស្លាប់​បាត់​បង់ជីវិត សូម​ទៅកាន់​សុខ​គតិ​ភព បរមសុខ កើត​ជាតិ​ណាៗ សូមកុំ​ឲ្យ​ជួប​គ្រោះ​បែបនេះ​ទៀត និង​អ្នករបួស​ឲ្យ​រួច​ផុត​ពី​គ្រោះថ្នាក់​ឆាប់​ជាសះស្បើយ​ត្រឡ​ប់​មក​ជួប​គ្រួសារ​វិញ <<​សូម​បើកបរ​ដោយ​ការប្រុងប្រយ័ត្ន និង​ចេះ​គោរព​សិទ្ធិ​គ្នា យោគយល់ អធ្យា​ស្រ័យ​ឲ្យ​គ្នា​ទៅវិញទៅមក ជៀសវាង​គ្រោះថ្នាក់​កើតឡើង​ជាយថាហេតុ​>>​។​

សូម​រំលឹក​ថា កាលពី​វេលា​ម៉ោង​៦​និង​៥៩​នាទី​ព្រឹក​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៥​មាន​គ្រោះថ្នាក់​ចរាចរ​ណ៍​មួយ​បាន​កើតឡើង​នៅ​ស្ថិត​ក្នុងភូមិ​សំណង់ សង្កាត់​រកា​ធំ ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ​រវាង​រថយន្ត​កុងតឺន័រ​បុក​រថយន្ត​ទួរីស​ដឹក​កម្មករ​កាត់ដេរ​បណ្ដាល​ឲ្យ​កម្មករ​ម្នាក់​ស្លាប់​ឈ្មោះ សៀត សំបូរ ភេទ​ស្រី អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ត្រង់ ឃុំ​ស្គុះ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ​និង​ជាង​២០​នាក់​ទៀត​រង​របួសធ្ងន់​ និង​ស្រាល​។ ​សមត្ថកិច្ច​បញ្ជាក់​ថា រថយន្ត​បង្ក​ម៉ាក​ហ៊ី​យ៉ាន់​ដា ពាក់​ស្លាក​លេខ ព្រះ​សីហនុ 3A-1703 អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ ក្រោយ​កើតហេតុ​បាន​គេច​ខ្លួន​បាត់។ ចំណែក​ភាគី​ម្ខាង​ទៀត រថយន្ត​ម៉ាក​ទួរីស ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ ភ្នំពេញ 2G-6140 ជា​រថយន្ត​ដឹក​កម្មករ​រោងចក្រ​កាត់ដេរ។​ ជាមួយ​គ្នា​នេះ​លោក អ៊ិត សំហេង រដ្ឋមន្ត្រី ក្រសួង​កា​ងារ​ក៏បាន​ចេញ​លិខិត​រំលែ​ក​ទុក្ខ​ក្រុម​គ្រួសារ​សព​នៅក្នុង​ឧប្បត្តិហេតុ គ្រោះថ្នាក់​ចរាចរណ៍​បណ្ដាល​ឲ្យ​មនុស្ស​ម្នាក់​បាន​ស្លាប់​ ​របួស​ធ្ងន់​២​នាក់ ​របួស​មធ្យម​៤​នាក់ ​និង​ស្រាល​២៧​នាក់​ផង​ដែរ​៕​

20-10-2015w8

20-10-2015w7

20-10-2015w6

20-10-2015w5

20-10-2015w4

20-10-2015w1

20-10-2015w2

20-10-2015wឌួង​វិ​រះ​ជ័យ

Latest

Hot