រុស្ស៊ី​ជួយ​ឥណ្ឌូណេស៊ី​ប្រយុទ្ធ​ប្រឆាំង​នឹង​អ័ព្ទ ​ខណៈ​ផ្សែង​បាន​ឈាន​ទៅ​ដល់​ហ្វីលីពីន​

kampucheathmey.com  Oct-21-2015

ប្រទេស​រុស្ស៊ី​បាន​បញ្ជូន​យន្តហោះ​ទម្លាក់​ទឹក​ចំនួន​ពីរ​គ្រឿង ​ដើម្បី​ជួយ​ដល់​ប្រទេស​ឥណ្ឌូណេស៊ី​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភ្លើង​ឆេះ​ព្រៃ​ដែល​បាន​រីក​រាលដាល​ជា “​អ័ព្ទ​” នៅ​លើ​ប្រទេសជិតខាង​។​

យន្តហោះ​ប្រភេទ Beriev Be-200 នៅ​ថ្ងៃ​ពុធ​បាន​មកដល់​ក្នុង​ទីក្រុង Palembang ដែល​ជា​ទីក្រុង​នៅ​លើ​កោះ​ស៊ូ​ម៉ា​ត្រា​។​ នេះ​បើ​យោង​តាម​ការ​លើក​ឡើង​របស់​សារព័ត៌មាន Jakarta Post ដែល​បាន​ដកស្រង់​ប្រភព​ពី​ទីភ្នាក់ងារ​បន្ធូរបន្ថយ​គ្រោះមហន្តរាយ​ជាតិ​។ យន្តហោះ​នេះ​អាច​ដួស​ទឹក​បាន ១២ ០០០ លីត្រ​ចេញពី​ទន្លេ បឹង ​ឬ​សមុទ្រ​ហើយ​ទម្លាក់​វា​ទៅលើ​ភ្លើង​។​

Jakarta Post បាន​និយាយ​ថា រុស្ស៊ី​កំពុង​ហោះហើរ​ចេញពី​ប្រទេស​ម៉ាឡេស៊ី​ និង​ប្រទេស​អូស្ត្រាលី​ដែល​បាន​បញ្ចប់​បេសកកម្ម​រយៈពេល​ប្រាំ​ថ្ងៃ​របស់​ពួកគេ​។ យន្តហោះ​របស់​ឥណ្ឌូណេស៊ី​ចំនួន​ដប់​គ្រឿង ​និង​មួយ​គ្រឿង​មកពី​ប្រទេស​សិង្ហ​បុរី​បាន​បន្ត​ ដើម្បី​ធ្វើ​ប្រតិបត្តិការ​ទម្លាក់​ទឹក​ និង​បង្កើត​ឲ្យ​មាន​ភ្លៀង។​

ប្រទេស​ម៉ាឡេស៊ី​ និង​សិង្ហ​បុរី​បាន​លុបចោល​ការសិក្សា ព្រឹត្តិការណ៍​កីឡា ​និង​សកម្មភាព​ផ្សេងទៀត​ដោយសារ​តែ​មាន​អ័ព្ទ​ដែល​បាន​កើតមាន​ឡើងជា​រៀង​រាល់​ឆ្នាំ​នៅពេល​អ្នក​ដាំដូង​ប្រេង ​និង​ក្រុមហ៊ុន​ផលិត​ក្រដាស​ប្រើ​ភ្លើង​ ដើម្បី​ឆ្ការ​ព្រៃឈើ ​ដើម្បី​ដាំ​ដើមឈើ​ជាច្រើន​ទៀត​។ វា​ត្រូវ​បាន​គេ​ស្ដីបន្ទោស​ចំពោះ​ការ​បង្ក​ឲ្យ​មាន​ជំងឺ​ផ្លូវដង្ហើម​ និង​បង្ក​ឲ្យ​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍​នៅ​រមណីយដ្ឋាន​ឆ្នេរ​សមុទ្រ​ដូចជា ភូ​កេ​ត​។ ហើយ​នា​ពេល​ឥឡូវនេះ​វា​បាន​ឈាន​ដល់​ភាគ​ខាង​ត្បូង​ប្រទេស​ហ្វីលីពីន​។​

អង្គការ​ណា​សាបាន​និយាយប្រាប់​សារព័ត៌មាន Time និង​បណ្ដាញ​សារព័ត៌មាន​ផ្សេង​ទៀត​ថា អ័ព្ទ​នៅ​ឆ្នាំនេះ​អាច​នឹង​ក្លាយជា​អ័ព្ទ​ដ៏​អាក្រក់​បំផុត។ លោក​ប្រធានាធិបតី​ឥណ្ឌូណេស៊ី Joko Widodo បាន​និ​យាយ​ថា វា​អាច​នឹង​ចំណាយពេល​បី​ឆ្នាំ​មុន​ពេល​កិច្ច​ខិតខំ​ប្រឹងប្រែង​ ដើម្បី​កាត់បន្ថយ​ការ​ដុត​ព្រៃ​នេះ​មាន​ប្រសិទ្ធភាព​។​ បន្ទាប់ពី​ការ​បដិសេធ​មិន​ព្រម​ទទួល​ជំនួយ​កាលពី​លើក​មុន លោក​បាន​ស្នើ​ដល់​ប្រ​ទេស​ម៉ាឡេស៊ី កូរ៉េខាងត្បូង ចិន អូស្ត្រាលី ជប៉ុន​ និង​រុស្ស៊ី​នៅក្នុង​ខែ​នេះ​សម្រាប់​ការ​ផ្តល់​ជំនួយ​៕21-10-2015s
​វណ្ណ​វណ្ណ

Latest

Hot