ជន​បរទេស​ម្នាក់​ដេក​ស្លាប់​​ក្នុង​បន្ទប់​ភោជនីយដ្ឋាន​AM BAS SADE

kampucheathmey.com  Oct-21-2015

ព្រះសីហនុ ​៖ ​ជនបរទេស​ម្នាក់​ត្រូវ​បាន​គេ​ប្រទះឃើញ​ដេក​ស្លាប់​ក្នុង​បន្ទប់​មួយ​នៃ​ភោជនីយដ្ឋាន ​AM BAS SADE ស្ថិតនៅ​ក្រុម​៦ ភូមិ​៣ ​សង្កាត់​៣​ ក្រុង​.​ខេត្ត​ព្រះសីហនុ​កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​២១ ខែ​តុលា ឆ្នាំ​២០១៥។

ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ក្រុងព្រះសីហនុ​បាន​ឲ្យ​ដឹង​ថា ជនបរទេស​រូប​នោះ​មាន​ឈ្មោះ​SHARLAND JOHN TREVOR ភេទ​ប្រុស កើត​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​១៩៥៦ សញ្ជាតិ អង់គ្លេស ​កាន់​លិខិតឆ្លងដែន​លេខ​ 099002095 សុពលភាព ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០១៥។

ប្រភព​បាន​បន្ត​ថា ជនរងគ្រោះ​បាន​ចូល​ស្នាក់នៅ​ បឹង​ហ្គា​ឡូ និង​ភោជនីយដ្ឋាន AM BAS SADE បន្ទប់​លេខ​៣ របស់​ឈ្មោះ រ៉​ន ស្រីរ័ត្ន ភេទ​ស្រី អាយុ​២៨​ឆ្នាំ កាលពី​ថ្ងៃទី​ ៧ ខែ​កក្កដា ឆ្នាំ​២០១៥។ លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែ​តុលា ក៏​ត្រូវ​បាន​គេ​ប្រទះឃើញ​ដេក​ស្លាប់​នៅ​ទីនោះ​តែម្ដង។ បច្ចុប្បន្ន សព​ត្រូវ​បាន​រក្សាទុក​រង់ចាំ​ការ​ត្រួតពិនិត្យ របស់​នគរបាល​ជំនាញ បច្ចេកទេស​វិទ្យាសាស្ត្រ និង​គ្រូពេទ្យ​ជំនាញ និង​រង់ចាំ​ការចាត់ចែង​សាកសព​ពី​ក្រុមគ្រួសារ​និង​ស្ថានទូត៕

M21-10-15-g4

M21-10-15-g3

M21-10-15-g2

M21-10-15-g1

M21-10-15-g

 


 

 

Latest

Hot