គ.ជ.វ.ទ ទទួលសម្ភារៈផ្សព្វផ្សាយ សម្រាប់ទិវាទីក្រុងស្អាត ពីក្រុមហ៊ុនខ្មែរប្រ៊ូវើរី

www.tcnewscambodia.com  Feb-21-2013

ភ្នំពេញ ក្រុមហ៊ុនខ្មែប្រ៊ូវើរី ដែលជាក្រុមហ៊ុន ផលិតស្រាបៀរកម្ពុជា កាលពីល្ងាចថ្ងៃទី២០ ខែកុម្ភៈ បានប្រគល់សម្ភារៈមួយ
ចំនួន ជូនដល់គណៈកម្មាធិការជាតិ វាយតម្លៃទីក្រុងស្អាត នៅក្រសួងទេសចរណ៍ (គ.ជ.វ.ទ) សម្រាប់ផ្សព្វផ្សាយពីកម្មវិធី
ក្រុងស្អាត នៅក្នុងទិវាជាតិទីក្រុងស្អាត ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៣ ខាងមុខនេះ ។

                                                                          

ប្រភពព័ត៍មានបានឲ្យដឹងថា ពិធីនេះធ្វើឡើងក្រោមអធិបតីភាព លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធាន
គ.ជ.វ.ទ, លោក ណេប សាមុត អគ្គលេខាធិការ គ.ជ.វ.ទ និង លោកឧកញ៉ា លាង ឃុន ប្រធានអគ្គនាយកក្រុមហ៊ុន
ខ្មែរប្រ៊ូវើរី លីមីតធីត ព្រមទាំងមន្រ្តីពាក់ព័ន្ធ មួយចំនួនទៀត។ 

លោក ណេប សាមុត បានលើកឡើងថា សម្ភារៈទាំងនេះ មានដូចជាអាវយឺតចំនួន៦០០០ មួកចំនួន៦០០០ សៀវភៅអប់រំ
ចំនួន២០០០០ក្បាល និងខិត្តប័ណ្ណផ្សព្វផ្សាយ ចំនួន១០ម៉ឺនផ្ទាំង ដែលគិតជាថិវកាស្មើប្រមាណ ៤៣.៥០០ដុល្លារសហរដ្ឋ
អាមេរិក។ 

លោក ថោង ខុន បានថ្លែងអំណរគុណដល់ក្រុមហ៊ុនខ្មែប្រ៊ូវើរី លីមីតធីត ដែលតែងតែគាំទ្រ ដល់យុទ្ធនាការផ្សព្វផ្សាយ
ពីទីក្រុងស្អាត របស់ គ.ជ.វ.ទ រហូតមក។ លោកថា សម្ភារៈទាំងនេះ នឹងយកទៅផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋនានាក្នុង
ទិវាជាតិទីក្រុងស្អាត ប្រយោជន៍លើកស្ទួយ វិស័យទេសចរណ៍នៅកម្ពុជា ៕ 

Latest

Hot