ទំព័រដើម
 
សុខភាព
ចែករំលែក
Print
ដោយ៖ ភារុន 2/02/2010 ភ្នំពេញ
មិ​ន​ដល់​ចំណុច​កំពូល​ធ្វើ​យ៉ាង​ម៉េច​ល្អ ?


សំនួរៈ បើយើង(ខាងស្រ្តី)មិនដល់ចំណុចកំពូលនៅពេលមានភេទសម្ព័ន្ធគួរត្រូវជជែក ឬ និយាយ ការពិតជាមួយស្វាមី ឲ្យដឹង បានទេចា! ឬ មិននិយាយល្អជាង ពេលខ្លះចង់ប្រាប់ឲ្យគេដឹងតែខ្លាចស្វាមី កង្វល់ចិត្តខ្លាំងពេកពីរឿង លើគ្រែ តើខ្ញុំត្រូវធ្វើយ៉ាងម៉េច?

ចម្លើយៈ តាមការសិក្សារបស់គ្រូពេទ្យផ្នែកផ្លូវភេទបានឲ្យដឹងថា ស្រ្តីមិនអាចដល់ចំ ណុចកំពូលបានឬ ដល់ចំណុចកំពូលបានដោយពិបាកគឺ ជាការខុសធម្មតាដែលជួបបានជាញឹកញាយ ជាង ១០ ភាគរយ របស់ស្រ្តីទូទៅមិនធ្លាប់ដល់ចំណុចកំពូលទាល់តែសោះពីមុនក្នុងជីវិតក្រៅពីនោះ នៅជួបទៀត ចំពោះស្រ្តីស្ទើរពាក់កណ្តាលក៏ដល់ចំណុចកំពូលខ្លះក៏មិនដល់គ្រាន់ស្ត្រីភាគច្រើនមិន ដែលពោលរឿងនេះឲ្យស្វាមីបានដឹង ។

ស្ត្រីដែលមានអាការៈបែបនេះគឺ មិនមានអ្វីខុសធម្មតាទេ ពេលមានភេទសម្ព័ន្ធហើយ មិនមានទឹក រំអិលចេញមក បានន័យថា ខ្លួនឯងមិនទាន់មានអារម្មណ័ផ្លូវភេទគ្មានភាពត្រូវការកើតឡើងក្នុងអារម្ម ណ៍គឺមានភេទសម្ព័ន្ធជាមួយស្វាមីទៅតាមមុខនាទី ជាភរិយាល្អ ប៉ុណ្ណោះឯង ព្រោះខ្លួនមិនដែលធ្លាប់ ដល់ចំណុចកំពូលម្តងណាផង នោះជារឿងមួយដែលស្វាមីត្រូវស្វែងយល់ពីអារម្មណ៍របស់ភរិយាថា ត្រូវ មានវិធីយ៉ាងណាឲ្យដៃគូស្នេហ៍របស់យើងឈានដល់ចំណុចកំពូលដូចគ្នាបាន ។

តាមធម្មជាតិរបស់ស្រ្តីភាគច្រើនត្រូវចូលចិត្តអ្វីដែលអាម្មណ៍រ៉ូមែនទិចត្រូវការឲ្យដៃគូលួងលោម បបោសអង្អែលផ្នែកខាងក្រៅឲ្យមានអារម្មណ៍ផ្លូវភេទជាមុនសិន ចាំបុរសបើកប្រតិបត្តិការវាយលុក ដល់គោលដៅសំខាន់ជាចុងក្រោយប៉ុន្តែប្រុសៗភាគច្រើនចូលចិត្តក្តៅវាយលុកភ្លាមៗឲ្យដល់គោល ដៅមិនសូវចាប់អារម្មណ៍ផ្នែកខាងដៃគូកើតអារម្មណ៍ទៅដល់ត្រឹមណាហើយ អាងខ្លួនឯងដល់គោល ដៅហើយ តែផ្នែកខាងស្រ្តីនៅទៅមិនទាន់ដល់ចំណុចកំពូលឡើយ ទឹករំអិលដោយធម្មជាតិក៏នៅមិន ទាន់ចេញ ពេលបុរស៊កអាវុធភេទចូលក៏មានការឈឺចាប់អស់អារម្មណ៍កាន់តែគ្មានទឹករំអិលថែមទៀត ដូច្នេះខាងបុរសត្រូវចេះលៃលករកវិធីបបោសអង្អែលលួមលោម ផ្នែកស្រ្តីឲ្យមានអារម្មណ៍ផ្លូវភេទ កើតឡើងជាមុនសិនទើបវាយលុកជាក្រោយនោះអាចនាំដៃគូររបស់យើងឈានដល់ចំណុចកំពូលមាន សេចក្តីសុខស្រណុកស្រួលទាំងអស់គ្នាបាន ។ ប៉ុន្តែក្នុងករណីនេះខាងស្រ្តីក៏មិនត្រូវខ្មានអៀនជាមួយ ដៃគូររបស់ខ្លួនឡើយត្រូវចេះជួយគ្នាទៅវិញទៅមកមិនត្រូវដេកធ្វើព្រងើយៗឲ្យខាងបុរសបើក ​ប្រតិ​បត្តិ ការវាយលុកតែម្នាក់​ឯងនោះទេ ហើយបើមិនទាន់ដល់ចំណុចកំពូលត្រូវប្រាប់គ្នាថា មិនទាន់ដល់គោលដៅសុំបន្តបន្តិចទៀតបានទេ ឬជួយធ្វើឲ្យបន្តិចទៀតបានទេ​ ​ផ្នែក​ខាងស្រ្តីមិន​ត្រូវ​ខ្មាស​​អៀនទេ នៅក្នុង ឡើងឋានសួគ៌លោកីយ៌នេះ ជាពិសេសជាងនេះទៅទៀតបើ​ខាងស្រ្តីនេះផ្លាស់ប្តូរ​កាយ​វិកាយខ្លួនឯង​ខ្លះសាកល្បងឲ្យស្វាមីដេកនៅស្ងៀមធ្វើព្រងើយៗ សុំធ្វើខ្លួនឯងម្តងសាកមើល​មិន​ត្រូវ​គិតការខ្មាសអៀន ឬ ថា ពិកបាកធ្វើយ៉ាងនេះយ៉ាងនោះត្រូវចេះគ្រប់គ្រង និង ចង្វាក់ផ្សេងៗ​ដោយ​ខ្លួនឯងកុំភ្លេចដាក់អារម្មណ៍​អណ្តែតអណ្តូងទៅតាមចង្វាក់ឲ្យបានច្រើន នោះចំណុចកំពូលរ​បស់​នាង​​​ប្រាកដ​ជានៅមិន​ឆ្ងាយ​ណាស់​ណាពីអ្នក ឡើយ ៕


ចែករំលែក
Print
ឈ្មោះ  
E-mail  
Comment  




ព័ត៌មានទាក់ទង
ពេល​តាំង​គភ៌​ត្រូវ​ទទួល​អាហារ បញ្ចេញ​កម្លាំង​កាយ និង Sex យ៉ាង​ណា​ជា​ការ​ល្អ - 9/02/2010 បើកអានៈ 260
មិ​ន​ដល់​ចំណុច​កំពូល​ធ្វើ​យ៉ាង​ម៉េច​ល្អ ? - 2/02/2010 បើកអានៈ 642
សុំ​សួរ​អ្នក​គ្រូ​ពេទ្យ​បន្តិច !!! - 29/01/2010 បើកអានៈ 411
ស្រា​ខ្សោយ​អាច​កាត់​បន្ថយ​គ្រោះ​ថ្នាក់​នៃ​ជំងឺម​ហា​រីក - 19/01/2010 បើកអានៈ 143
ផ្កា​ឈើ​ដុះ​នៅ​និទាឃ​រដូវ​អា​ព្យា​បាល​រោគ​ច្រើន​យ៉ាង - 31/12/2009 បើកអានៈ 200
ពល​រដ្ឋ​ព្រួយ​បារម្ភ​ពេល​ស្រូវ​ត្រូវ​គេ​សម្រុក​ដឹក​ចេញ​ឆ្លង​ដែន​នៅ​រដូវ​ប្រមូល​ផល  - 19/12/2009 បើកអានៈ 185
អាថ៌​កំ​បាំង​៥​​យ៉ាង​របស់​ស្រ្តី​ដែល​បុរស​គួរ​យល់​ដឹង - 30/11/2009 បើកអានៈ 2141
ក្រសួង​ពាណិជ្ជកម្ម​ប្រកាស​ស្តីពី​ការគ្រប់​គ្រង​អាជីវកម្ម​លោហ​ ធាតុត្បូង​ថ្មមាន​តម្លៃ  - 7/11/2009 បើកអានៈ 204
សម្តេចហេង សំរិន គ្រោង​ស្នើ​សុំ​រុស្ស៊ី​លុប​បំ​ណុល​១៥០០​​លាន​ដុល្លារ​ដែល​កម្ពុជា​ជំពាក់ - 4/09/2007 បើកអានៈ 179
ធនាគារ​ពិភពលោក​អះអាង​ពី​អវិជ្ជមាន​ និង​ការ​ងើប​យឺតៗ​ នៃ​​សេដ្ឋកិច្ច​កម្ពុជា​ឆ្នាំ​២០១០ - 4/11/2009 បើកអានៈ 169
វិប​ត្តិហិរញ្ញវត្ថុ​ប៉ះ​ពា​ល់​យ៉ាង​ខ្លាំង​ម​កលើ​​​ក​ម្មក​រ​​​និ​យោ​​ជិ​ត​​​នៃឧ​ស្សា​ហ​ក​ម្មកា​ត់​ដេ​រ​ក​ម្ពុ​ជា - 26/10/2009 បើកអានៈ 90
កុំព្យូទ័រ កំប្លែង បង្ហាញម៉ូត
ទូរស័ព្ទ ប្លែកៗ ម៉ូតរថយន្ត

Free Sophorn Magazine
 Coming Soon...







ចាងហ្វាងៈ វង់ សម័យ
លិខិតអនុញាតិច្បាប់លេខៈ ៤២៦ ព.ម.ប្រ.ក ចុះថ្ងៃទី ១២ ធ្នូ ២០០៧
ផ្ទះលេខ ៤ , ផ្លូវលេខ​៦១០,​ សង្កាត់ បឹងកក់២, ខ័ណ្ឌ ទទួលគោក ភ្នំពេញ
E-mail : [email protected] , Tel : 023 69 01 447
Deverlop by :
SKK Group