សម្ដេច​តេ​ជោ ហ៊ុន សែន អំពាវនាវ​ឱ្យ​សហការ​គ្នា​ថែរក្សា​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​ស្ថានីយ​ច្រោះ​សំអាត​ទឹក​សំណល់

(ប្រុសកោះ)

ថ្ងៃ ព្រហស្បតិ៍ ទី ២២ ខែ មេសា ឆ្នាំ ២០១០

 

ខេត្ដសៀមរាប ៖ នៅ​ព្រឹក​នេះ (​ថ្ងៃ​ទី ២២ មេ​សា​) សម្ដេច​តេ​ជោហ៊ុន សែន នាយក​រដ្ឋមន្ដ្រីបាន​អញ្ជើញ​ជា​អធិបតី​ក្នុងពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវស្ថានីយ​ច្រោះ​សំអាត​ទឹក​សំណល់ និង​ប្រព័ន្ធលូ​សំរាប់​ក្រុង​សៀមរាប ស្ថិត​ក្នុងភូមិ​កន្ដ្រក សង្កាត់​ស្វាយ​ដង្គុំ ក្រុង​សៀមរាប ។

នេះ​ជា​សមិទ្ធផល​ថ្មី​មួយទៀត​របស់​ខេត្ដទេសចរណ៍​សៀមរាប ប្រើប្រាស់​ប្រាក់​កម្ចីរបស់​ធនាគារអភិវឌ្ឍន៍អាស៊ី ក្រោម​កិច្ច​សហការ​ពី​អាជ្ញាធរ​ខេត្ដ និង​ស្ថាប័ន​ពាក់ព័ន្ធ ។ សម្ដេច​តេ​ជោហ៊ុន សែន បាន​ថ្លែង​កោតសរសើរ​ដល់​អាជ្ញាធរ​ខេត្ដ និង​ស្ថាប័ន​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ដែល​បាន​សហការ​គ្នា​ល្អបង្កើត​នូវ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​នេះ​ឡើង​។

សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ដ្រី​បាន​អំពាវនាវ​ផង​ដែរ​ថា នៅ​ពេល​ដែល​សមិទ្ធផល​នេះចាប់ផ្ដើម​បំរើ​ឱ្យ​ផលប្រយោជន៍​ខេត្ដ ប្រជា ពលរដ្ឋ ព្រមទាំង​សង្គម​ទាំងមូល យើង​សូមឱ្យ​មន្ដ្រី​ការងារ​ពាក់ព័ន្ធ​ទាំងអស់ និង​ប្រជាពលរដ្ឋ​ត្រូវ​ថែរក្សា​នូវ​សមិទ្ធផល​មួយ​នេះ​ឱ្យ បាន​គង់វង្ស​យូរអង្វែងចេះ​សហការ​ឱ្យ​បាន​ល្អចេះ​សម្របសម្រួល​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​ឱ្យបាន​ជិត​ស្និទ្ធ តម្លាភាព ប្រសិទ្ធភាព ដើម្បី​កែលំអ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹក​ជញ្ជូន រួម​ទាំងស្ថានីយ​ច្រោះ​សំអាត​ទឹក​សំណល់​ឱ្យ​បាន​កាន់តែ​ល្អ​ប្រសើរ សំរាប់​ជា​ទំនុកចិត្ដ​ដល់​អតិថិជន ក៏​ដូច​ប្រជាពលរដ្ឋ​ភ្ញៀវ​ទេសចរអ្នក​វិនិយោគ ជាតិ​-​អន្ដរជាតិឈាន​ទៅ​អភិវឌ្ឍន៍​ប្រទេសជាតិ​ឱ្យ​កាន់តែ​ខ្លាំងក្លា​ឡើង ។ ព័ត៌មាន​លំអិត នឹង​ផ្សាយ​ជូន​នៅ​ពេល​ក្រោយ និង​នៅ​លើទំព័រ​កាសែត​កោះសន្ដិភាព ៕

ព័ត៌មាន​ថ្មី​ៗ