ពួកអាវក្រហមយល់ព្រមដោះលែងរថភ្លើង
ដោយ ៖ កោះឯករាជ្យ
ថ្ងៃ ព្រហស្បតិ៍ ទី ២២ ខែ មេសា ឆ្នាំ ២០១០

(រូបថតកាសែតថៃ)
ក្រុមបាតុករអាវក្រហមបានយល់ព្រមដោះលែងរថភ្លើង
ក្រុមបាតុករអាវក្រហមបានយល់ព្រម ដោះលែងរថភ្លើងដែលពួកគេចាប់វិញហើយ កាលពីវេលារសៀលថ្ងៃទី២២ មេសា ក្រោយ ពីការចរចាគ្នាជាលើកទី៣ យ៉ាងតានតឹងមក ។ ក្រុមបាតុករអាវក្រហមបានយល់ ព្រមដោះលែងរថភ្លើងនោះវិញ ក្រោយពី មានការធានាអះអាងថា រថភ្លើងនោះមិន មែនដឹករថយន្ដយោធា និងយោធូបករណ៍ ទៅកាន់ទីក្រុងបាងកក ដើម្បីប្រើប្រាស់ បង្ក្រាបពួកបាតុករអាវក្រហម តែដឹកទៅ កាន់ខេត្ដប៉ាតានី ដើម្បីការពារការវាយ ប្រហាររបស់ពួកបះបោរ ។ ក្រោមកិច្ចព្រម ព្រៀងដោះលែងរថភ្លើងនោះវិញ កងទាហាន ដែលការពាររថភ្លើងបានអនុញាតឱ្យពួកអាវ ក្រហមចំនួន១០នាក់ធ្វើដំណើរតាមរថភ្លើង នោះដើម្បីឱ្យប្រាកដថា រថភ្លើងពិតជាធ្វើ ដំណើរទៅកាន់ខេត្ដប៉ាតានីប្រាកដមែន ។