ចូល​លួច​ម្ចាស់ផ្ទះ​ទាន់​ភ័យ​រត់​ចុះ​តាម​បង្អួច​ធ្លាក់​ពី​ជាន់​ទី​២​ស្លាប់

ដោយ ៖ កោះឯករាជ្យ

ថ្ងៃ ព្រហស្បតិ៍ ទី ២២ ខែ មេសា ឆ្នាំ ២០១០

ជនសង្ស័យស្លាប់​បាត់បង់ជីវិត​នៅ​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ ជនសង្ស័យស្លាប់​បាត់បង់ជីវិត​នៅ​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ

(​រូបថត ជលធា​)

ជនសង្ស័យស្លាប់​បាត់បង់ជីវិត​នៅ​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ

 

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​បានរបូតដៃ​ធ្លាក់​ពី​ផ្ទះ​ជាន់​ទី​២ ហើយ​ស្លាប់​បាត់បង់ជីវិត​នៅ​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យព្រះ​កុសុមៈ ។ ការ​ធ្លាក់​ពីលើ​ផ្ទះ​នោះ​បន្ទាប់​ពីគេ​ចូល​លួច ហើយ​ត្រូវ​ម្ចាស់ផ្ទះ​ទាន់ ។ ហេតុការណ៍​នោះ​កើតឡើង​កាលពី​វេលា​ម៉ោង​២ និង​១៥​នាទី​រំលង​អធ្រាត្រ​ថ្ងៃ​ទី​២២ ខែមេសា នៅផ្ទះ​លេខ​៥៧២ ផ្លូវ​លេខ​២០០២ ភូមិស្លែង​រលើង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។ ជនសង្ស័យ​រូប​នោះ​សមត្ថកិច្ច​ឱ្យ​ដឹង​ថា ឈ្មោះ ឡូញ ភា អាយុ​២៧​ឆ្នាំ ស្នាក់​នៅ​មិនពិតប្រាកដ ។ គេ​បាន​ស្លាប់​បាត់បង់​ជីវិត​កាល ពី​វេលា​ម៉ោង​១១ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២២ ខែមេសា នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ។ ចំណែក​ម្ចាស់ផ្ទះ​ឈ្មោះ​ហូ រ៉ា​ម៉ី ភេទ​ស្រី អាយុ​៤៦​ឆ្នាំ តែ​ជា​ផ្ទះ​ជួល​គេ​ស្នាក់​នៅ ប៉ុណ្ណោះ ។

ប្រភព​ព័ត៌មាន​បន្ដ​ទៀត​ថា បន្ទាប់​ពី​ជនសង្ស័យ​លួច​បាន​កាបូប​មួយដែល​ក្នុង​នោះ មាន​ទូរស័ព្ទ​ចំនួន​២​គ្រឿងប្រាក់​ចំនួន​៦០​បាត និង​១​ដុល្លារ​ហើយ ស្រាប់តែ​ម្ចាស់​ភ្ញាក់​ទាន់ ធ្វើ​ឱ្យ​ជនសង្ស័យ​ភ័យ​រត់គេច​តាម​បង្អួច​ធ្លាក់​មក​ដី​បណ្ដាល​ឱ្យ​បោក​ទ្រូង​ធ្ងន់ធ្ងរ​រត់​ពុំ​រួច ហើយ​កាបូប​ប្រាក់​នោះ​ត្រូវ​ម្ចាស់​យក​បានវិញ ។ ជនសង្ស័យ​មាន​បក្សពួក​ម្នាក់​ទៀតតែ​បាន​រត់គេច​ខ្លួន​បាត់ ។ សមត្ថកិច្ច​បាន​បញ្ជូន​ជនសង្ស័យ​នោះ​ទៅកាន់​មន្ទីរពេទ្យ​ព្រះ​កុសុមៈ តែ​ដោយសាររបួស​ធ្ងន់ធ្ងរ​នៅ​វេលា​ម៉ោង​១១ និង​៣០​នាទី ព្រឹក ថ្ងៃ​ទី​២២ ខែមេសា គេ​បាន​ស្លាប់​ទៅ ។

ព័ត៌មាន​ថ្មី​ៗ