ឮថា​ក្រុមហ៊ុន​ធំ​ៗ​ជួយ​ប្រាក់​១០០​លាន​បាត​ឱ្យ​ក្រុម​អាវ​ចំរុះ

ដោយ ៖ កោះឯករាជ្យ

ថ្ងៃ ព្រហស្បតិ៍ ទី ២២ ខែ មេសា ឆ្នាំ ២០១០

 

មាន​លេចឮ​ព័ត៌មាន​មួយ​ថា ក្រុមហ៊ុន​ធំ​ៗ ចំនួន​៤​បាន​សំរេច​ផ្ដល់​ប្រាក់​ចំនួន​១០០​លាន បាត​ទៅ​ឱ្យ​ក្រុម​អាវ​ចំរុះ​ពណ៌​ដែល​គាំទ្រ លោកនាយក​រដ្ឋមន្ដ្រី​អាប់​ភី​ស៊ី​ត សំរាប់ចំណាយ​លើ​ការ​ប្រមូលផ្ដុំ​ទប់ទល់​ជាមួយក្រុម​បាតុករ​អាវ​ក្រហម​នៅ​ថ្ងៃ​ទី​២៣ មេ​សា​។ លោក​ព្រំ​ប៉ុង ណុ​ប​ប៉ា​រិ​ទ្ធ ជា​អ្នក​នាំ ពាក្យ​គណបក្ស​ភឿ​ថៃ​បាន​ថ្លែង​ថា រូប​លោកទទួល​របាយការណ៍​មួយ​ថា អ្នកជំនួញ​មួយចំនួន​បាន​ផ្ដល់​ប្រាក់​ចំនួន​១០០​លាន​បាត ដើម្បីគាំទ្រ​ដល់​ការ​ប្រមូលផ្ដុំ​កំលាំង​របស់​ក្រុម​អាវ​ចំរុះ​ពណ៌ ។ ក្រុម​អាវ​ចំរុះ​ពណ៌​ដែល​ទើប បង្កើត​ថ្មី​ប្រកាស​ថា នឹង​ប្រមូលផ្ដុំ​គ្នា​ក្នុង​ទ្រង់ទ្រាយ​យ៉ាង​ធំ​នៅ​ថ្ងៃ​ទី​២៣ មេ​សា ទប់ទល់ជាមួយ​ក្រុម​បាតុករ​អាវ​ក្រហម ដើម្បី​ជួយ​ឱ្យ លោក​អាប់​ភី​ស៊ី​ត​បន្ដអំណាច ។

ព័ត៌មាន​ថ្មី​ៗ