កិច្ចព្រមព្រៀងឧស្ម័នរវាងរុស្ស៊ី និងអ៊ុយក្រែន
(ប្រុសកោះ)
ថ្ងៃ ព្រហស្បតិ៍ ទី ២២ ខែ មេសា ឆ្នាំ ២០១០

រូបថត បរទេស
ប្រធានាធិបតីរុស្ស៊ី និងប្រធានាធិបតីអ៊ុយក្រែន
រុស្ស៊ី និងអ៊ុយក្រែនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងខាងឧស្ម័នមួយដែលធានាឱ្យទីក្រុងគៀវនូវតម្លៃយោគយល់មួយក្នុងករណីមានការផ្លាស់ប្ដូរតម្លៃ ។
កិច្ចព្រមព្រៀងនេះដែលបង្ហាញពីការខិតចូលជិតគ្នាវិញរបស់ប្រទេសទាំង២ ដោយសារការឡើងកាន់អំណាចនៅអ៊ុយក្រែន របស់ប្រធានាធិបតីលោកវិកទ័រ អ៊ីយ៉ានូកូ វីត កាលពីខែកុម្ភៈ ប្រកាសនាឱកាសនៃទស្សនកិច្ចមួយនៅទីក្រុងគៀវរបស់ប្រធានាធិបតីរុស្ស៊ី លោកឌឺមីឌ្រី ម៉េដវេដេវ ។ កិច្ចព្រមព្រៀងនេះគ្រោងថា រុស្ស៊ីនឹងផ្ដល់ឱ្យមានប្រាក់បង្វិល១០០ដុល្លារ ប្រសិនបើតម្លៃឧស្ម័នឡើងដល់៣៣០ដុល្លារ ក្នុង១ពាន់ម៉ែត្រគូប និងបង់ប្រាក់បង្វិល៣០% ប្រសិនបើតម្លៃឧស្ម័នមានក្រោមកំរិតនេះ ។
ក្រុមហ៊ុនឧស្ម័នយក្សរុស្ស៊ី GAZPROM ឱ្យដឹងថា ក្រុមហ៊ុនបោះបង់ចោលការពិន័យដល់អ្នកនាំចូលអ៊ុយក្រែន ក្នុងករណីមានការ ទិញទាបជាងកុងត្រាច្រើន ។
លោកវិកទ័រ អ៊ីយ៉ានូកូវីត ដែលជ្រើសរើសយកក្រុងម៉ូស្គូសំរាប់ទស្សនកិច្ចដំបូងគេនៅឯបរទេសក្រោយលោកជាប់ឆ្នោតនោះ បានសំដែងការអបអរសាទចំពោះកិច្ចព្រមព្រៀងពុំធ្លាប់មានបែបនេះពីមុនមក ក្នុងទំនាក់ទំនងរវាងរុស្ស៊ី និងអ៊ុយក្រែន ហើយលោកបានសំដែងក្នុងឱកាសនៃសន្និសីទសារព័ត៌មានរួមមួយពីការដឹងគុណចំពោះលោកឌីមីឌ្រី ម៉េដវេដេវ ។ លោកគូសបញ្ជាក់ថា អ៊ុយក្រែន គ្រោងនាំចូលនាឆ្នាំនេះនូវឧស្ម័នរុស្ស៊ីចំនួន៣០ពាន់លានម៉ែត្រគូប ដែលមានទឹកប្រាក់ដល់ទៅ៤០ពាន់លានដុល្លារ ៕