អាចមានការប៉ះទង្គិចគ្នានៅរាជប្រា-ស៊ុង
ដោយ ៖ កោះឯករាជ្យ
ថ្ងៃ ព្រហស្បតិ៍ ទី ២២ ខែ មេសា ឆ្នាំ ២០១០

(រូបថតកាសែតថៃ)
ទាហាន និងប៉ូលិសដែលកំពុងរង់ចាំពេលវេលាសមស្រប
ក្រុមបាតុករអាវក្រហមកាលពីវេលា រសៀលថ្ងៃទី២២ មេសា ត្រូវបានគេប្រាប់ឱ្យ ឆាប់ចាកចេញពីតំបន់ផ្លូវបំបែករាជប្រាសុង ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏សំខាន់ របស់ក្រុងបាងកក ព្រោះពេលនេះទាហាន និងប៉ូលិសដែលមានភក្ដីភាពចំពោះលោក នាយករដ្ឋមន្ដ្រីអាប់ភីស៊ីត កំពុងរង់ចាំពេល វេលាសមស្របវិលទៅតំបន់រាជប្រាស៊ុងវិញ ដើម្បីបង្ក្រាបពួកគេ ។
លោក Sansen Kaew Kemnerd ជាអ្នកនាំពាក្យមជ្ឈមណ្ឌលស្វែងរកដំណោះស្រាយ សំរាប់ស្ថានភាពគ្រាអាសន្ននិយាយថា ឥឡូវនេះជិតអស់ពេលហើយ សំរាប់ក្រុមបាតុករ អាវក្រហមនៅតំបន់រាជប្រាស៊ុង គឺបើពួកគេ មិនចាកចេញពីតំបន់នោះទាន់ពេលទេ ពួកគេ ប្រឈមមុខនឹងគ្រោះថ្នាក់ជាមិនខាន ។