ពួកអាវចំរុះពណ៌ និងពួកអាវក្រហម ប៉ះទង្គិចគ្នាមួយប្រាវទៀត
(ប្រុសកោះ)
ថ្ងៃ សុក្រ ទី ២៣ ខែ មេសា ឆ្នាំ ២០១០

រូបថត បរទេស
ក្រុមអាវក្រហមពេលប៉ះទង្គិចគ្នាជាមួយក្រុមអាវចំរុះពណ៍
កាលពីវេលាម៉ោង១០និង៤០នាទីយប់ថ្ងៃទី២២ មេសា មានការប៉ះទង្គិចគ្នាមួយប្រាវទៀតរវាងក្រុមបាតុករអាវក្រហម និងពលរដ្ឋនៅតំបន់ស៊ីឡូមប្រមាណ១០០នាក់ ។ ការប៉ះទង្គិចគ្នានេះបានផ្ទុះឡើងនៅសួនឧទ្យាន Lumpini ក្នុងតំបន់ស៊ីឡូម ដោយពលរដ្ឋ១០០នាក់បានប្រមូលផ្ដុំគ្នា ហើយ ទំលុះរបាំងការពាររបស់ប៉ូលិសទៅប្រឈមមុខដាក់គ្នាជាមួយក្រុមបាតុករអាវក្រហម ។ មានការប៉ះទង្គិចគ្នាតាមរយៈការចោលដប ស្រាដាក់គ្នាទៅវិញទៅមក ទោះបីជាប៉ូលិសប្រឹងឃាត់ក៏ពុំស្ដាប់ឡើយ ។ ក្នុងការប៉ះទង្គិចគ្នានេះពុំបណ្ដាលឱ្យភាគីណាមួយរងរបួសធ្ងន់ធ្ងរឡើយ ៕