ចុះ​ប​ង្ក្រា​ប និង​ឃាត់ខ្លួន​អ្នក​ផលិត ស្រា​សាំ​ប៉ា​ញ​ខុសច្បាប់

(ប្រុសកោះ)

ថ្ងៃ សុក្រ ទី ២៣ ខែ មេសា ឆ្នាំ ២០១០

 

រាជធានី​ភ្នំពេញ ៖ ផ្ទះ​ផលិត​ស្រា​ប្រភេទសាំ​ប៉ា​ញ​ខុសច្បាប់​មួយ​កន្លែងត្រូវ​បាន​សមត្ថ កិច្ច​ប៉ូលិស​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ក្រសួងមហាផ្ទៃ​ចុះ​បង្ក្រាប​បិទ​អាជីវកម្ម ព្រមទាំង​ឃាត់ខ្លួន​មនុស្ស​ប្រុស​-​ស្រី​២ នាក់​ប្ដី​-​ប្រពន្ធ​ផង​ដែរ កាលពី​វេលា​ម៉ោង​៥ និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​២២ មេ​សា នៅ​ភូមិមាន​ជ័យ សង្កាត់​ស្ទឹង​មាន​ជ័យខណ្ឌ​មានជ័យ ។

ម្ចាស់​អាជីវកម្ម​ខុសច្បាប់​នេះ​ឈ្មោះ​គឹ​ម វី អាយុ​៤៧​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ​សុខ ឆេ​ង​ឡា​ង អាយុ​២៩​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​ខាងលើ​ជា​ផ្ទះបើក​អាជីវកម្ម​ផលិត​ស្រា​សាំ​ប៉ា​ញ​ខុសច្បាប់​។ បន្ទាប់​ពី​ឃាត់ខ្លួន​ត្រូវ​សមត្ថកិច្ច​នាំ​យក​ទៅសាកសួរ​នៅ​នាយកដ្ឋាន​ប្រឆាំង​បទល្មើសសេដ្ឋកិច្ច និង​ត្រៀម​បញ្ជូន​ទៅ​តុលាការ​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃនេះ (​ទី​២៣ មេ​សា​) ។

ខណៈ​ពេល​ចុះ​បង្ក្រាប សមត្ថកិច្ច​រឹបអូសបាន​មេស្រា ទឹក​លាយ​ពណ៌ ទឹក​ក្លិន​សំរាប់ ដាក់​ក្នុង​ស្រា និង​ឧបករណ៍​ផលិត​ស្រា​មួយចំនួន​ទៀត ។ ព័ត៌មាន​លំអិត​នឹង​ផ្សាយ​ជូននៅ​ពេល​ក្រោយ និង​នៅ​លើ​ទំព័រ​កាសែតកោះសន្ដិភាព​៕

ព័ត៌មាន​ថ្មី​ៗ