ភ្លៀង​ខ្យល់​បង្ក​ឱ្យ​ខូចខាត​ផ្ទះ​ប្រជា​ពល រដ្ឋ​ជា​ច្រើន​ខ្នង​នៅ​បាត់ដំបង

(ប្រុសកោះ)

ថ្ងៃ សុក្រ ទី ២៣ ខែ មេសា ឆ្នាំ ២០១០

 

ខេត្ដបាត់ដំបង ៖ ភ្លៀង​មួយ​មេ​បាន​នាំខ្យល់​បក់​បោក​យ៉ាង​ខ្លាំង​ទៅ​លើ​ខេត្ដ​បាត់ដំបង ជា​ពិសេស​ស្រុក​បាណ​ន់ ស្រុក​សង្កែ​ និងក្រុង​បាត់ដំបងបង្ក​ឱ្យ​ផ្ទះ​ប្រជាពលរដ្ឋ​ជា​ច្រើនខ្នង​ទទួល​រង​ការ​ខូចខាត មនុស្ស​២​នាក់​រងរបួស ចំការ​ដំណាំ និង​ដើមឈើ​ហូប​ផ្លែ​ក៏​ខូចខាត​ផង​ដែរ ។

ភ្លៀង​ខ្យល់​បក់​បោក​ខ្លាំងក្លា​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៣​រសៀលថ្ងៃ​ទី​២២ មេ​សា ឆ្នាំ​២០១០ ទីកន្លែង​ដែល​រងគ្រោះ​ដោយសារ​ខ្យល់​បក់​បោក រួម​មានស្រុកបាណ​ន់ ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​២៦​ខ្នង ទទួលរង​ការ​ខូចខាត​របើក​ជញ្ជាំង​ដំបូល នារី​អាយុ១៩​ឆ្នាំ​ម្នាក់ និង​ក្មេង​ប្រុស​អាយុ​១៣​ឆ្នាំ​ម្នាក់បាន​រង​របួស ស្រុក​សង្កែ ផ្ទះ​ប្រជាពលរដ្ឋ​៧ ខ្នង​ទទួល​រង​ការ​ខូចខាត ចំណែក​ក្រុង​បាត់ដំបង​ក៏​ទទួល​រង​ផល​ប៉ះពាល់​ផង​ដែរ ប៉ុន្ដែ មិន​ទាន់​មាន​តួលេខ ។

មេឃ​ភ្លៀង​នេះ​មិនធំ និង​ប្រើ​ពេលវេលាយូរ​ប៉ុន្មាន​ទេ ប៉ុន្ដែ​ភ្លៀង​ខ្យល់​បាន​លាយឡំ​គ្នាបោកបក់​ខ្លាំង​ៗ​តែ​ម្ដងគួរ​ឱ្យ​ភ័យ​ខ្លាច ។ នេះជា​ការ​រង​គ្រោះ​ដោយ​ខ្យល់ព្យុះ​លើក​ទី​៣ ហើយចាប់តាំងពី​ដើមឆ្នាំ​២០១០ គឺ​លើក​ទី​១ នៅ​ខេត្ដកំពង់ឆ្នាំង លើក​ទី​២​នៅ​ខេត្ដ​បន្ទាយមាន​ជ័យ និង​លើក​ទី​៣​នៅ​ខេត្ដបាត់ដំបងនេះឯង ។ ព័ត៌មាន​លំអិត​នឹង​ផ្សាយ​ជូន​នៅពេល​ក្រោយ និង​នៅ​លើ​ទំព័រ​កាសែត​កោះសន្ដិភាព ៕

ព័ត៌មាន​ថ្មី​ៗ