ឱ្យ​លោក​អាប់​ភី​ស៊ី​ត ចុះ​ចេញ និង រំលាយ​សភា​២​ថ្ងៃ​ទៀត

(ប្រុសកោះ)

ថ្ងៃ សុក្រ ទី ២៣ ខែ មេសា ឆ្នាំ ២០១០

 

បណ្ដា​សមាជិក​សភា​គណបក្ស​នយោបាយនៅ​ក្នុង​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្សប្រជាធិបតេយ្យ​កំពុង​កាន់​អំណាច​នៅ​ថ្ងៃ​ទី ២៣ មេ​សា បាន​អំពាវនាវ​សុំ​ឱ្យ​លោកនាយករដ្ឋមន្ដ្រី​អាប់​ភី​ស៊ី​ត វ៉េ​ចា​ជីវ៉ា ចុះ​ចេញពីតំណែង ហើយ​ប្រកាស​រំលាយ​សភា​ក្នុង​រយៈ ពេល​តែ​២​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ។ លោក Somchai Chatpatanasiri សមាជិក​គណបក្ស Ruamchart Pattana បាន​ថ្លែង​ថា ពេលនេះ​លោកនាយក​រដ្ឋមន្ដ្រី​អាប់​ភី​ស៊ី​ត គួរតែបង្ហាញ​ពី​ភាព​ទទួលខុសត្រូវ​ផ្នែក​នយោបាយ​ចំពោះ​ការ​ប៉ះទង្គិច​គ្នា​ជា​បន្ដបន្ទាប់​រវាង​ក្រុម​បាតុករ​អាវ​ក្រហម​ជាមួយ​ប៉ូលិស​ដែលបណ្ដាល​ឱ្យ​មនុស្ស​ស្លាប់ និង​របួស​ជា​ច្រើននាក់ ហើយ​ការ​ចុះ​ចេញពី​តំណែង​របស់​លោក គឺ​ដើម្បី​ប្រយោជន៍​ពលរដ្ឋ​ទូ​ទាំង​ប្រទេស ៕

ព័ត៌មាន​ថ្មី​ៗ