ចុះបង្ក្រាបឃាត់ខ្លួនស្ដ្រីរកស៊ីផ្លូវភេទ ១០នាក់ដែលបង្កភាពរញ៉េរញ៉ៃតាមដងផ្លូវ
(ប្រុសកោះ)
ថ្ងៃ សុក្រ ទី ២៣ ខែ មេសា ឆ្នាំ ២០១០

រូបកោះសន្តិភាព
ស្រ្តីប្រកបរបរផ្លូវភេទដែលសមត្ថកិច្ចឃាត់ខ្លួន
រាជធានីភ្នំពេញ ៖ ស្ដ្រីរកស៊ីផ្លូវភេទដែលបង្កភាពអនាធិបតេយ្យនៅពេលយប់ ស្ថិតក្នុងសង្កាត់ស្រះចក និងសង្កាត់បឹងរាំង ខណ្ឌដូនពេញ ត្រូវបានកំលាំងនគរបាលផ្នែកព្រហ្មទណ្ឌ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌដូន ពេញ ចុះបង្ក្រាបនិងឃាត់ខ្លួនបានចំនួន១០នាក់ កាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១០ ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចជំនាញឱ្យដឹងថា យុទ្ធនាការចុះបង្ក្រាបស្ដ្រីរកស៊ីផ្លូវភេទលើកំណាត់វិធីព្រះស៊ីសុវត្ថិ សួន ច្បារស៊ីឌីស៊ី សង្កាត់ស្រះចក និងកែងផ្លូវលេខ១៥៤ និងលេខ៦៣ សង្កាត់បឹងរាំង ខណ្ឌដូន ពេញ ជាលទ្ធផលឃាត់ខ្លួនបានចំនួន១០នាក់ ១-ឈ្មោះគង់ ពៅ ភេទស្រី អាយុ២៤ឆ្នាំ ២- ឈ្មោះដួង គន្ធា ភេទស្រី អាយុ១៩ឆ្នាំ ៣-ឈ្មោះហឿន ណាវី ភេទស្រី អាយុ២០ឆ្នាំ ៤-ឈ្មោះហម ស្រីយូន ភេទស្រី អាយុ២២ឆ្នាំ ៥-ឈ្មោះធា ស្រីរ័ត្ន ភេទស្រី អាយុ២០ឆ្នាំ ៦-ឈ្មោះលី ស្រីនាង ភេទស្រី អាយុ៣២ឆ្នាំ ៧-ឈ្មោះឃី មុំ ភេទស្រី អាយុ២៦ឆ្នាំ ៨-ឈ្មោះគ្រៀល ពៅ ភេទស្រី អាយុ៣២ឆ្នាំ ៩-ឈ្មោះតុង សេង ភេទស្រី អាយុ២១ឆ្នាំ និង ១០-ឈ្មោះសំ វី ភេទប្រុស អាយុ៤៤ឆ្នាំ ។ ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ និងនៅលើទំព័រកាសែតកោះសន្ដិភាព ៕